លោក សំ ពិសិដ្ឋ នាំយកទេយ្យទានទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០២ ក្នុងស្រុកកងមាស
កំពង់ចាម ៖ លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារ សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម លោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុកកងមាស និងប្រធានក្រុមការងារអនុសាខាសមាគមស្រុក និងសហការី ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បាននាំយកនូវទេយ្យវត្ថុ សម្ភារការពារជំងឺកូវីដ-១៩ និងបច្ច័យ ដែលជាមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០២ ក្នុងស្រុកកងមាស រួមមាន វត្តពុទ្ធសិរីបញ្ញា និងវត្តពោធិការាម
សូមបញ្ជាក់ថា ទេយ្យទានដែលយកទៅប្រគេននាពេលនោះ ៖ ក្នុងមួយ វត្តៗ ទទួលបានបច្ច័យចំនួន២០០,០០០ រៀល អង្ករ ០៥ ការ៉ុង មី ០២ កេស ម៉ាស់ ០៥ ដុំ ទឹកអាកុល ០៥ លីត្រ ទឹកត្រី ០១ យួរ និងទឹកស៊ីអុីវ ០១ យួរ និងការចូលរួមពីលោក ដា រ៉ូ ជាទឹកបរិសុទ្ធចំនួន ២០យួរ ទឹកផ្លែឈើ០២កេស ផងដែរ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕