ផ្ទះគំរូគ្រួសារកងទ័ពចំនួន ២ខ្នង បានដួលដល់ដីទាំងស្រុង និងចំនួន ៣ខ្នងទៀត របើកដំបូល រប៉ាត់រប៉ាយ

ព្រះវិហារ៖ ផ្ទះគំរូគ្រួសារកងទ័ព របស់វរសេនាតូច ៣៨១ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ចំនួន២ខ្នង បានរងនូវការខូចខាតទាំងស្រុង នឹងចំនួន៣ខ្នងទៀត របើកដំបូលរប៉ាត់រប៉ាយ ដោយសារខ្យល់កន្ទ្រាក់លាយឡំនឹងភ្លៀងផ្គររន្ទះ កាលពីវេលាម៉ោង ៣.១០នាទី រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ត្រី ហ៊ុ សំអុល មេបញ្ជាការវរសេនាតូច ៣៨១ បានឲ្យដឹងថា ផ្ទះគំរូគ្រួសារកងទ័ពចំនួន ២ខ្នង បាន ដួលរលំដល់ដីទាំងស្រុង និងចំនួន៣ខ្នងទៀត របើកដំបូលរប៉ាត់រប៉ាយ ៖

១.ឈ្មោះ ង៉ែត រឿន ខូចខាតទាំងស្រុង, ២.ឈ្មោះ អើង ពុធ ខូចខាតទាំងស្រុង, ៣.ឈ្មោះ ណន់ ណារ៉ុង របើកដំបូល ក្បឿង និងរហែកដែកស័ង្កសី មួយចំហៀង, ៤.ឈ្មោះ នូវ វ័ន្ត របើកដំបូលក្បឿងមួយចំហៀង, និងទី៥.ឈ្មោះ ធន ធឿន របើកដំបូលក្បឿង មួយចំហៀង។

លោកឧត្តមសេនីយ៍ត្រី ហ៊ុ សំអុល បានបន្តថា នៅក្នុងហេតុការណ៍នេះ មិនបណ្តោយឲ្យមានមនុស្សរងគ្រោះថ្នាក់ ដោយសារគ្រោះធម្មជាតិខ្យល់កន្ទ្រាក់នេះទេ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner