វីរភាព និងភាតរភាពរបស់ក្រុមគ្រួសារ ស.ស.យ.ក ជាមួយប្រជាជន ក្នុងដំណាក់កាលជំងឺកូវីដ-១៩
ចាប់ពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២១ កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានសហការណ៌ជាមួយសមាគមពាណិជ្ជករវ័យក្មេងកម្ពុជា ក្រោមការសម្របសម្រួលរបស់លោក រស់ សុទី បាននាំយកគ្រឿងឧបភោគបរិភោគ ដែលជាអំណាយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដេីម្បីប្រគល់ជូនទៅដល់កម្មករសំណង់ដែលមានជីវភាពខ្វះខាតាមគោលដៅមួយចំនួនដូចខាងក្រោម÷
ទី១.ការដ្ឋានសំណង់នៅបូរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ ៧ មករា ចំនួន២៥គ្រួសារ
២.ការដ្ឋានសំណង់ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ ចំនួន៣៤គ្រួសារ
៣.ការដ្ឋានសំណង់ សង្កាត់គោក
ឃ្លាង ខណ្ឌសែនសុខ ចំនួន១៨គ្រួសារ
៤. ការដ្ឋានសំណង់សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ចំនួន៤៥គ្រួសារ
៥. ការដ្ឋានសំណង់ សង្កាត់ព្រែកថ្មីខណ្ឌ
ច្បារអំពៅ ចំនួន៣៥គ្រួសារ
៦. កម្មករក្នុងការដ្ឋានសំណង់ ក្នុងភូមិស្វាយចេក សង្កាត់គោករកាខណ្ឌព្រែកព្នៅ ចំនួន ៥៣គ្រួសារ.
៧. កម្មករសំណង់ក្នុងការដ្ឋាន ភូមិកាកាប សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ ចំនួន ៧៨ គ្រួសារ
សកម្មភាពនេះបង្ហាញឱ្យឃើញ នូវភាតរភាព ភាពជាបងប្អូនក្នុងមហាគ្រួសារខ្មែរ ដែលចេះចែករំលែក និងជួយគ្នាក្នុងគ្រាលំបាក ៕ ដោយ / គ្រី សម្បត្តិ