ឡាវបន្តឆ្លងកូវីដ១៩ ទ្រង់ទ្រាយធំទៀត ៧ថ្ងៃជាប់ៗគ្នាមកហើយ
អត្ថបទដោយ៖
លន់ សារ៉ាត
ប្រទេសឡាវបានបញ្ជាក់ពីករណីឆ្លងថ្មីនៃវីរុសកូវីដ-19 ចំនួន ៨៥ នាក់បន្ថែមទៀត នៅថ្ងៃទី៣០ មេសា ២០២១នេះ ដោយនៅទីក្រុងវៀងចន្ទន៍ មានចំនួនករណីឆ្លងខ្ពស់បំផុត។
ឡាវផ្តើមឆ្លងខ្លាំង កាលពីថ្ងៃទី២១ មេសា ដោយប្រកាសថា រកឃើញ២៨ករណី ពោលគឺ១ថ្ងៃបន្ទាប់ពីមាន២ករណី ហើយថ្ងៃទី២០ មេសា មានសរុបត្រឹម៦០ករណីប៉ុណ្ណោះ។ ក្រោយមក ចេះតែបន្តរកឃើញករណីថ្មីៗ រហូតដល់ថ្ងៃទី២៣ មេសា រកឃើញ៦៥នាក់ បន្ទាប់មកទៀត រាប់សិបនាក់ប្រចាំថ្ងៃ រហូតដល់បច្ចុប្បន្ន។
អាជ្ញាធរបានបញ្ជាក់ថា សរុបទាំងករណីឆ្លងថ្មីនៃ Covid-19 ចំនួន ៨៥ នាក់នេះទៀត ចំនួនករណីសរុបនៅក្នុងប្រទេសឡាវកើនដល់ ៧៥៧ នាក់ហើយ។
ក្នុងចំណោមករណីថ្មី គឺអ្នកឆ្លងចំនួន ៦៩ ករណីត្រូវបានកត់ត្រានៅទីក្រុងវៀងចន្ទន៍, ៧ ករណីត្រូវបានរាយការណ៍នៅក្នុងខេត្តបកែវ, ៣ ករណីនៅខេត្ត Savannakhet និងខេត្តចំនួន៣ទៀត៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ