អំណោយឯកឧត្តម ហ៊ុន ម៉ានី បន្តនាំយកផ្តល់ជូនកងកម្លាំង និងប្រជាការពារ ដែលកំពុងប្រចាំការនៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ភ្នំពេញ ៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បាននាំយកទឹកបរិសុទ្ធ និងភេស្ជជៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចែកជូនបងប្អូនកងកម្លាំង និងប្រជាការពារដែលបាននិងកំពុងប្រចាំការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាការពារតំបន់បិទខ្ទប់នៅតាមបណ្តាទីតាំងនានាក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ សំដៅរក្សាការពារឱ្យបាននូវសុខសុវត្ថិភាព និងអាយុជីវិតដែលបង្កឡើងដោយជំងឺកូវីដ-១៩។
ការរួមចំណែករបស់ក្រុមគ្រួសារយុវជនជាមួយកងកម្លាំងគឺដើម្បីជាការលើកទឹកទឹកចិត្ត និងបង្ហាញឱ្យឃើញនូវភារតភាព និងស្មារតីជាធ្លុងមួយជាមហាគ្រួសារខ្មែរក្នុងការនាំនាវាកម្ពុជាឆ្ពោះទៅការបញ្ចប់ជំងឺកូវីដ-១៩នាពេលឆាប់ៗខាងមុខ ហើយបង្កលក្ខណៈឱ្យប្រជាជនមានការស់នៅ និងការប្រកបរបរទទួលទានមានដំណើរជាប្រក្រតីភាពឡើងវិញ ៕ ដោយ / គ្រី សម្បត្តិ