ខ្មែរជួយខ្មែរ ! អំណោយឯកឧត្តម ហ៊ុន ម៉ានី បន្តចែកជូនដល់ដៃបងប្អូនប្រកបរបបសេដ្ឋកិច្ចក្រៅប្រព័ន្ធ កង់បី ដែលមានជីវភាពខ្វះខាត រងគ្រោះដោយសារជំងឺកូវីដ-១៩
ភ្នំពេញ ៖ លោកសន ប៊ុន មាន នៅល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយ ស.ស.យ.ក.ខណ្ឌបឹងកេងកង ស.ស.យ.ក.ខណ្ឌចំការមន និងស.ស.យ.ក. ខណ្ឌច្បារអំពៅ ដេីម្បីនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ចែកជូនដល់ដៃបងប្អូនប្រកបរបបសេដ្ឋកិច្ចក្រៅប្រព័ន្ធ កង់បី ដែលមានជីវភាពខ្វះខាត រងគ្រោះដោយសារជំងឺកូវីដ-១៩ ។
អ្នកប្រកបរបបសេដ្ឋកិច្ចក្រៅប្រព័ន្ធ កង់បី ដែលមានជីវភាពខ្វះខាត រងគ្រោះដោយសារជំងឺកូវីដ-១៩ ដែលទទួលបានអំណោយ ដើម្បីជួយសម្រួលការលំបាកនៅក្នុងកាលទេសៈ ដែលរាជធានីភ្នំពេញ កំពុងបន្តបិទខ្ទប់ សរុបចំនួន ១៣០គ្រួសារ មកពីខណ្ឌ ច្បារអំពៅ (៦៨គ្រួសារ) ខណ្ឌចំការមន(៤៥គ្រួសារ) និងខណ្ឌបឹងកេងកង(១៧គ្រួសារ) ដោយក្នុងមួយគ្រួសារទទួលបាន រួមមាន៖
- អង្ករ ១បេ ចំនួន២០គីឡូ
- មី០១កេសតូច
- ទឹកស៊ីអ៉ីវ០១យួរ
- និងត្រីខ០១យួរ ៕ ដោយ / គ្រី សម្បត្តិ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕