មនុស្ស២នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ (Video Inside)

មនុស្សចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យការស្លាប់ សរុបដោយសារវីរុសនេះ បានកើនឡើងដល់ចំនួន៩៣នាក់ហើយ គិតត្រឹមថ្ងៃទី៣០មេសានេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល មនុស្សស្លាប់ទាំង២រួមមានស្រ្តីជនជាតិខ្មែរ អាយុ ៥៥ឆ្នាំរស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុដែលបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យខេត្តព្រះសីហនុ, និង បុរសជនជាតិចិនអាយុ៤១ឆ្នាំរស់នៅ ខណ្ឌពោធិ៍សែនជ័យ បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត។

យោងតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានឲ្យដឹងថាទាំងជំងឺទាំងបានស្លាប់ដោយសារវិបត្តិ ផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង។

https://www.youtube.com/watch?v=riqIr740SUo
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner