ក្រសួងកសិកម្ម និងអង្គភាពទ័ព ផ្តល់ស្បៀង ដល់រដ្ឋបាលភ្នំពេញ (Video Inside)

ស្បៀងជាអង្ករជាង១៥០តោន ដែលជាការឧបត្ថម្ភពីក្រសួងកសិកម្ម និងអង្គភាពកងទ័ព ត្រូវបានប្រគល់ ជូនរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០មេសានេះ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់ក្រហម។

ពិធីប្រគល់និងទទួល បានធ្វើឡើង ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងកសិកម្ម លោកវេងសាខុន, តំណាងកងទ័ពគឺ លោកឧត្តមសេនីយ៍ឯក កែវ ស៊ីម និងអភិបាលរាជធានីភ្នំពេញ លោកឃួងស្រេង។

អំណោយរបស់ក្រសួងកសិ កម្មមានអង្ករចំនួន៧៨តោន ដែលអង្ករទាំងនេះ បានមកពីការជួយឧបត្ថម្ភពី រដ្ឋាភិបាលនៃប្រទេសជប៉ុន។

អំណោយពីសំណាក់កងទ័ពគឺអង្ករ៧៥តោន, ត្រីខ៣០០កេស, ទឹកស៊ីអ៊ីវ ៣០០០យួរ, ទឹកត្រី ៣០០០ យួរ និង មី៦ពាន់កេសតូច។

https://www.youtube.com/watch?v=Mdd1Y1mkmgw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner