ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់១ម៉ឺន២ពាន់៨៥០នាក់ (Video Inside)
ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃសុក្រ នេះមានចំនួន៧៦០ករណី ដែលថយចុះជាងកាលពីម្សិលមិញ ១២០ ករណី។ កាលពីថ្ងៃព្រហស្បតិ៍ការឆ្លងចូលក្នុងសហគមន៍មាន៨៨០ករណី, ចំណែកការឆ្លងនៅថ្ងៃសុក្រនេះ ការឆ្លងចូលក្នុងសហគមន៍មាន៧៦០ករណី ក្នុងចំណោមការឆ្លងក្នុងរាជធានីនិងខេត្តចំនួន១២។ ក្នុងចំណោមការឆ្លងក្នុងសហគមន៍សរុប៧៦០ករណីថ្ងៃនេះ, រាជធានីភ្នំពេញមានការឆ្លង៤០៨ករណី ដែលថយចុះចំនួន ១១០ករណីប្រៀបធៀបនឹងម្សិលមិញ។
នៅខេត្តព្រះសីហនុនោះវិញ ការឆ្លងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៨៣ករណី ដែលថយចុះចំនួន១០៤ករណីប្រៀបធៀបនឹងម្សិលមិញ។
ខេត្តបន្ទាយមានជ័យនៅថ្ងៃមាន ការឆ្លងចំនួន៦៧ករណីដែលកើនឡើងចំនួន៣១ករណីបើប្រៀបធៀបនឹងម្សិលមិញ,
នៅខេត្តកណ្ដាលការ ឆ្លង នៅថ្ងៃនេះមានចំនួន១៤៤ករណី ដែលកើនឡើងចំនួន៧១ករណីបើប្រៀបធៀបនិងម្សិលមិញ ។
នៅថ្ងៃនេះផង ដែរនៅខេត្តតាកែវ ការឆ្លងថ្ងៃនេះ មានចំនួន១៥ករណីដែលកើនឡើងចំនួន១០ករណីបើប្រៀបធៀបនឹងម្សិលមិញ។
ខេត្តព្រៃវែងមានការឆ្លងចំនួន៣ករណីដែលកើនឡើង១ករណីបើប្រៀបធៀបនឹងម្សិលមិញ។
ខេត្តកំពង់ធំ មានការឆ្លងចំនួន១ករណីដែលដែលថយចុះ៣ករណីបើប្រៀបធៀបនឹងម្សិលមិញ។
ខេត្តកោះកុងមានចំនួន ១ករណី។
ខេត្តសៀមរាបមានការឆ្លង១៤ករណី ដែលកើនឡើង១៣ករណីបើប្រៀបធៀបនឹងម្សិលមិញ។
ខេត្តត្បូង ឃ្មុំមានចំនួន៥ករណី ដែលកើនឡើង៤ករណីបើប្រៀបធៀបនឹងម្សិលមិញ។
ខេត្តកំពង់ស្ពឺមានការឆ្លងចំនួន ១៣ ករណីដែលកើនឡើង៤ករណីបើប្រៀបធៀបនឹងម្សិលមិញ។
និងខេត្តកំពង់ចាមមានការឆ្លងចំនួន៦ករណីកើន ឡើងចំនួន៣៣ករណីបើប្រៀបធៀបនឹងម្សិលមិញ។
ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់១ម៉ឺន២ពាន់៨៥០នាក់ហើយ។ កម្ពុជាគិតត្រឹមថ្ងៃទី៣០មេសា ឆ្នាំ២០២១ ការឆ្លងសរុបមានចំនួន១ម៉ឺន៣ពាន់៤០២នាក់, ការស្លាប់សរុប មាន ចំនួន៩៣ក្រោយការស្លាប់ថ្មីចំនួន២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ, និងការព្យាបាលជាសះស្បើយ សរុបមានចំនួន៥ពាន់១៥២នាក់ក្រោយការព្យាបាលជាសះស្បើយចុងក្រោយនេះចំនួន១៦៦នាក់។