កិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយកញ្ញា គង់ សុផុល កំពុងស្ថិតក្នុងតំបន់ក្រហម ដែលជាតំបន់មិនអាចចេញចូលបានឡើយ (Video Inside)

ទូរទស្សនិកជន គិតត្រឹមម៉ោងនេះ ពេលនេះ ចំនួនខណ្ឌដែលមានភូមិ សង្កាត់មួយចំនួនស្ថិតក្នុងតំបន់ក្រ ហម គឺមាន៥ខណ្ឌហើយ រួមមានខណ្ឌទួលគោក, ខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌកំបូល និងខណ្ឌ ឫស្សីកែវ។ នៅថ្ងៃទី៣០មេសានេះផងដែរ គឺជាថ្ងៃទី២នៃការអនុវត្តការបិទខ្ទប់ក្នុងរាជធានីភ្នំពេញ។ យើងនឹង ក្រឡេកមើលទៅក្នុងតំបន់ក្រហមដើម្បីចង់ដឹងថាតើក្នុងតំបន់នោះ មានការចូលរួមអនុវត្តច្បាប់ពីពលរដ្ឋត្រឹមត្រូវ ដែរឬទេ។ វេលានេះ យើងនឹងភ្ជាប់ទូរស័ព្ទជាមួយកញ្ញាគង់សុផុល អ្នកយកព័ត៌មានអប្សរាណិតដែលកំពុងស្ថិត ក្នុងតំបន់ក្រហម ដែលជាតំបន់មិនអាចចេញចូលបានឡើយ។

សំណួរទី១៖ ថ្ងៃនេះ គឺជាថ្ងៃទី២ហើយ នៃការអនុវត្តការបិទខ្ទប់ក្នុងជំហានទី២ក្នុងរាជធានីនិងក្រុងតាខ្មៅផងដែរ ដើម្បី​​ ការផ្តាច់ឫសគល់ការឆ្លងនៃជម្ងឺកូវីដ១៩។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថាការអាចបន្តបិទឬមិន បន្តគឺអា ស្រ័យ លើស្ថានភាពវិវត្តន៍នៃតួលេខរបស់ការឆ្លង និងការចូលរួមអនុវត្តរបស់ប្រជាពលរដ្ឋ។ តើកញ្ញា បានសង្កេត ឃើញថាក្នុងតំបន់ក្រហមដែលកញ្ញាកំពុងរស់នៅទីនោះ តើពលរដ្ឋបានចូលរួមអនុវត្ត ត្រឹមត្រូវដូចបានចែងក្នុង សេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលដែរឫទេ?

សំណួរទី២៖ បើសិនជាកញ្ញាអាចមានយោបល់អ្វីដើម្បីជួយជាប្រយោជន៍ដល់រដ្ឋបាលរាជធានីដើម្បីរួមគ្នាអនុវត្ត នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដើម្បីជួយកាត់ផ្តាច់ឫសគល់ការឆ្លងនៃជម្ងឺកូវីដ១៩, តើកញ្ញាអាចនិយាយ ប្រាប់យ៉ាងណានាពេលនេះ?

សំណួរទី៣៖ ថ្ងៃទី១ឧសភា គឺជាថ្ងៃដែលយុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម នឹងចាប់ផ្តើម។ តើកញ្ញា សង្កេតឃើញថា ពលរដ្ឋក្នុងតំបន់ក្រហម បានដឹងអំពីរឿងនោះទេ? ហើយតើពលរដ្ឋលោកមានអារម្មណ៍យ៉ាង ណា និងមានការរៀបចំអ្វីខ្លះដែរក្នុងតំបន់របស់កញ្ញាកំពុងរស់នៅនោះ?

សំណួរទី៤៖ តើកញ្ញាចង់មានការនិយាយអ្វីដែលពាក់ព័ន្ធក្នុងរឿងនេះបន្ថែមទៀតដែរឬទេ?

https://www.youtube.com/watch?v=kL0EjG1bmOg
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner