ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន៣២ម៉ឺន៩ពាន់នាក់, ដូសទី២ បាន៩១១,៦៦៩នាក់ (Video Inside)

កម្ពុជាកាន់តែបង្កើនការសម្រុកចាក់វ៉ាក់សាំង ខណៈការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមនៅក្នុងរាជធានី នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១ឧសភាស្អែកនេះហើយ។ គិតរហូតមកទល់នឹងថ្ងៃទី២៩មេសា ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងក្នុងដូសលើកទី១ នៅទូទាំងប្រទេស សរុបមានចំនួនជាង១លាន៣២ម៉ឺននាក់ ដែលស្មើនឹងជាង១៣ភាគរយហើយក្នុងចំនួនមនុស្សដែលគ្រោងចាក់យ៉ាងហោច១០លាននាក់នៅទូទាំងប្រទេស។ ចំណែកការចាក់វ៉ាក់សាំងក្នុងដូសលើកទី២នោះវិញ មានចំនួនសារុបជាង៩១ម៉ឺន១ពាន់នាក់។

កម្ពុជាបានចាប់ផ្តើមទទួលការចាក់វ៉ាក់ សាំងដំបូងគឺនៅថ្ងៃទី១០ កុម្ភៈឆ្នាំ ២០២១។ វ៉ាក់សាំងដែលកម្ពុជាបាន ទទួលរហូតមកទល់នឹងពេលនេះ មានចំនួនបីប្រភេទ គឺវ៉ាក់សាំងស៊ីណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំង AstraZeneca ដែលមានសរុប៤លាន២ម៉ឺន៤ពាន់ដូស។

គិតត្រឹមថ្ងៃទី ២៩មេសា ការចាក់វ៉ាក់សាំងក្នុងដូស លើកទីមួយជូនដល់ប្រជាពលរដ្ឋស៊ីវិល បានចំនួន១លាន ៣ម៉ឺន៤ពាន់៨៩០នាក់ និងការចាក់ដូសលើកទី២លើពលរដ្ឋស៊ីវិល មានចំនួន៦៦ម៉ឺន៦ពាន់១០៨នាក់។ ពីខាងក្រសួងការពារជាតិនោះវិញ ចំនួនអ្នកបានចាក់ដូសទីមួយបានកើន ដល់២៩ម៉ឺន៤ពាន់៥៤៣នាក់ និងអ្នក បានចាក់ ដូសលើកទី២ចំនួន ២៤ម៉ឺន៥ពាន់៥៦១នាក់។

បើគិតសរុបអ្នកទទួលការចាក់ដូសលើកទី១ នៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៩មេសា ទាំងស៊ីវិលនិងយោធា មានចំនួន១លាន៣២ម៉ឺន៩ពាន់៤៣៣នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធាមាន សរុប ៩១ម៉ឺន១ពាន់៦៦៩នាក់។

https://www.youtube.com/watch?v=-fvyw2hJlUs
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner