ខេត្តសៀមរាប រកឃើញអ្នកឆ្លងកូវីដថ្មី១៥នាក់ (Video Inside)

ខេត្តសៀមរាប ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១៥នាក់ថែមទៀត ធ្វើឲ្យអ្នកមានជំងឺកូវីដ-១៩ កើនឡើងចំនួន ៣៦នាក់ហើយពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ២៩មេសាឆ្នាំ២០២១ បានបញ្ជាក់ថាអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១៥នាក់នោះ បានស្ថិតនៅ ក្នុងឃុំរើល ក្នុងស្រុកពួក ចំនួន៧ នាក់, នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ចំនួន២នាក់, នៅសង្កាត់ស្ល ក្រាម ក្រុងសៀមរាប ចំនួន២នាក់ , នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបម្នាក់, នៅសង្កាត់ស្រង៉ែ ក្រុងសៀម រាបម្នាក់, នៅឃុំស្វាយចេក ស្រុកអង្គរធំម្នាក់ និងមនុស្សម្នាក់ ដែលធ្វើដំណើរមកព្រៃវែងមកកាន់ខេត្តសៀមរាប ម្នាក់ដែរ។

នាពេលនេះ យើងនឹងសាកសួរអ្នកយកព័ត៌មានអប្សរាណិតរបស់យើងគឺលោក កែវ សំណាង ដែលប្រចាំការនៅក្នុងខេត្តសៀមរាប

សំណួរទី១៖ ក្នុងការរកឃើញឆ្លងថ្មីចំនួន១៥នាក់ក្នុងខេត្តសៀមរាបពេលនេះ តើរដ្ឋបាលខេត្តមានចំណាត់ការយ៉ាងណា?

សំណួរទី២៖ ខេត្តសៀមរាប គឺជាតំបន់មួយដែលមានការពាក់ព័ន្ធនឹងការឆ្លងចូល ក្នុងសហគមន៍២០កុម្ភៈ។ លោកកែវសំណាង សូមលោករៀបរាប់អំពីស្ថានភាពឆ្លងទូទៅ នៅក្នុង ខេត្តសៀមរាបនោះ?

សំណួរទី៣៖ ខេត្តសៀមរាប គឺជាខេត្តនៃរមណីយ៍ប្រាសាទបុរាណខ្មែរ ដែលទេសចរជាតិនិងអន្តរជាតិធ្វើដំណើរកំសាន្ត។ តើលោកអាចរៀបរាប់ពីស្ថានភាពដំណើររបស់ទេសចរណ៍ក្នុងតំបន់ប្រាសាទបុរាណក្នុងក្រុងអង្គរ ខេត្តសៀមរាប តើមានយ៉ាងណាវិញក្នុងសភាពដែលកំពុងឆ្លងជម្ងឺរាតត្បាតនេះ?

សំណួរទី៤ចុងក្រោយ៖ តើលោកមានអ្វីបន្ថែមទៀតដែរឬទេ ជុំវិញស្ថានភាពទូទៅក្នុងខេត្ត សៀមរាបក្នុងព្រឹត្តិការណ៍ដែលកំពុងមានជម្ងឺឆ្លងរាតត្បាតកូវីដ១៩?

https://www.youtube.com/watch?v=7i8aRFfFztk
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner