រដ្ឋបាលខេត្តត្បួងឃ្មុំ បិទភូមិមួយបណ្តោះអាសន្ន (Video Inside)

រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចបិទភូមិមួយបណ្ដោះអាសន្ន ក្រោយការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់។ ភូមិដែលបានបិទបណ្តោះអាសន្ននោះ គឺភូមិដីដុះ, ឃុំប៉ើស២ នៃស្រុកក្រូចឆ្មារ ដែលការបិទនឹង ចាប់ ពីថ្ងៃទី២៩ មេសា ២០២១ រហូតដល់មានការសម្រេចជាថ្មី។

ការបិទបណ្តោះអាសន្ននោះ បានបញ្ជាក់ក្នុងសេចក្តី សម្រេចមួយរបស់រដ្ឋបាលខេត្តដែលមានចំណុចបញ្ជាក់ការលើកលែងខ្លះមួយចំនួន។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានព្រមានចំពោះបុគ្គល ឬនីតិបុគ្គលទាំងឡាយណា បើមិនអនុវត្តតាមសេចក្ដីសម្រេចនោះទេ នឹងត្រូវចាត់វិធាន ការស្របតាមច្បាប់ជាធរមាន។

ខេត្តត្បូងឃ្មុំគិតត្រឹមថ្ងៃទី២៩មេសាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៣២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៥នាក់ និងមានអ្នកស្លាប់ម្នាក់។

https://www.youtube.com/watch?v=splYqI74ePw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner