ខេត្តព្រះសីហនុ បណ្តេញជនជាតិចិន ២រូប ចេញពីកម្ពុជា (Video Inside)

អភិបាលខេត្តព្រះសីហនុ កំពុងស្នើសុំបណ្ដេញចេញជនជាតិចិន២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីខេត្តព្រះសីហនុនិងប្រទេសកម្ពុជាទៀតឡើយ ក្រោយរកឃើញរកឃើញគេចចេញពីតំបន់ចត្តាឡីស័ក។ យោងតាមរដ្ឋ បាលខេត្តព្រះសីហនុ, អភិបាលខេត្តលោក គួច ចំរើន នៅព្រឹកថ្ងៃទី៣០មេសាឆ្នាំ២០២១ បានបញ្ជាឱ្យកម្លាំង សមត្ថកិច្ចរៀបចំនីតិវិធីស្នើ សុំបណ្តេញចេញជនជាតិចិន០២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត។

ជនជាតិចិនទាំង២នាក់ ដែលរងការបណ្តេញចេញនោះ ត្រូវគេរកឃើញថា បានផ្គើន នឹងបំរាមណែនាំ និងបានលួចគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ។ 

ដោយឡែកបុរសជនជាតិខ្មែរម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូដឹកជនជាតិចិនទាំង២នាក់ ត្រូវសមត្ថកិច្ច បានកសាងសំណុំរឿងចាត់ការ តាមនីតិវិធីច្បាប់ដោយគ្មានការលើកលែងឡើយ។

https://www.youtube.com/watch?v=o_3T97WNW0E
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner