រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ ចំនួន២៤៤នាក់ (Video Inside)

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ សរុបចំនួន២៤៤នាក់ និងអំពាវនាវ ដល់អ្នកពាក់ព័ន្ធប្រញាប់ទៅធ្វើតេស្ត។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យថ្ងៃទី៣០មេសា មនុស្សទាំង២៤៤នាក់ ដែលបានរកឃើញកូវីដ១៩នោះ គឺចាប់ពីថ្ងៃទី២៥ដល់ ២៨ ខែមេសាឆ្នាំ២០២១។

រដ្ឋបាលខេត្ត បានអំពាវនាវដល់អ្នកដែលប្រាស្រ័យទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយ អ្នកវិជ្ជ មានកូវីដ-១៩ ទាំង២៤៤នាក់ ត្រូវប្រញាប់ផ្តល់វត្ថុ សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័ក នៅលំនៅឋានរបស់ខ្លួន ឲ្យបានត្រឹមត្រូវ តាមវិធានសុខាភិបាល។

ខេត្តបន្ទាយមានជ័យវេលាចុងក្រោយនេះ មានអ្នកឆ្លង៦៧ករណី ដែលនាំចំនួនអ្នកឆ្លងសារុបកំពុងព្យាបាលក្នុងមន្ទីរពេទ្យមានចំនួន៣១៨នាក់។

https://www.youtube.com/watch?v=K4LLQF9m0a8
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner