ស.ស.យ.ក ស្រុកពារាំង និង ស.ស.យ.ក ឃុំព្រៃស្នៀត ចុះផ្សព្វផ្សាយស្តីពីការហាមឃាត់ការវិលត្រឡប់មកស្រុកកំណើត របស់ប្រជាពលរដ្ឋដែលបានទៅធ្វើការនៅឆ្ងាយ
ព្រៃវែង៖ ក្រោមការណែនាំពី ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស.ស.យ.ក ស្រុកពារាំង រួមជាមួយ ស.ស.យ.ក ឃុំព្រៃស្នៀត បានចុះចែកម៉ាស់ និងចាក់មេក្រូផ្សព្វផ្សាយស្តីពីការហាមឃាត់ការវិលត្រឡប់មកស្រុកកំណើត របស់បងប្អូនប្រជាពលរដ្ឋដែលបានទៅធ្វើការនៅឆ្ងាយ ហើយបើមានករណីវិលចូលស្រុកត្រូវតែដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។
ក្រុមការងារស.ស.យ.ក បានផ្សព្វផ្សាយនិងចែកម៉ាសគ្រប់ភូមិ ក្នុងឃុំព្រៃស្នៀត និងនៅតាមទីប្រជុំជន ម៉ាសចែកអស់១០ប្រអប់ ស្មើ៥០០ម៉ាស។
បន្ទាប់មកក្រុមការងារស ស.យ.កស្រុក បន្តផ្សព្វផ្សាយនៅភូមិរកា និងភូមិស្នាយពល ឃុំរកា ស្រុកពារាំង ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕