សេចក្តីជូនដំណឹង ស្តីពីការប្រកួតប្រជែង រចនានិមិត្តសញ្ញាអាស៊ាន សម្រាប់ឆ្នាំ២០២២

សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា តាងនាម ឱ្យគណៈកម្មការ ជាតិ រៀបចំ កិច្ចប្រជុំ កំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ សូមប្រកាសអញ្ជើញបេក្ខជនកម្ពុជាចូលរួមប្រកួតប្រជែងរចនានិមិត្តសញ្ញា(Logo)អាស៊ាន ឆ្នាំ២០២២។ និមិត្តសញ្ញាដែលទទួលបានជ័យលាភី នឹងត្រូវយកទៅប្រើប្រាស់លើរាល់ឯកសារ និងក្នុងព្រឹត្តការណ៍នានារបស់អាស៊ាន នៅពេលកម្ពុជាកាន់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២។

ការរចនា និមិត្តសញ្ញានេះត្រូវ ផ្អែកតាមទស្សនទាន និងបំពេញតាមលក្ខខណ្ឌ ដូចមាន ជូនភ្ជាប់។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏សូមផ្តល់ជូននូវគំរូនិមិត្តសញ្ញា ប្រធាន អាស៊ាន មុនៗ ពីឆ្នាំ២០១២-២០២១ សម្រាប់ជាមូលដ្ឋានក្នុងការពិចារណា ដូចមានភ្ជាប់មកជាមួយគ្នានេះដែរ។

បេក្ខជនជ័យលាភី នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៤.០០០.០០០រៀល (បួនលាន) ហើយ បេក្ខជន២រូបទៀតដែលជាប់វគ្គជម្រុះ នឹងទទួលបានរង្វាន់លើកទឹកចិត្ត ក្នុង១រូប ចំនួន ១.០០០.០០០រៀល (មួយលាន)។

បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែង ត្រូវផ្ញើ និមិត្តសញ្ញា ដោយ ពន្យល់ ពី អត្ថន័យ នៃនិមិត្តសញ្ញា (Logo)មកអ៊ីមែល [email protected] ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១ ដើម្បី គណៈកម្មការ ជាតិ រៀបចំ កិច្ចប្រជុំ កំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ធ្វើការវាយតម្លៃ។(សួង ពិសិដ្ឋ)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner