គ្រឿងញៀនជាង ១១គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាបាននៅក្នុងខេត្តស្វាយរៀង ខណៈជនសង្ស័យរត់ចូលទឹកដីវៀតណាម
អត្ថបទដោយ៖
ធី ដា
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងនៅ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១បានឲ្យដឹង ថា ថ្នាំញៀនជាង១១គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅចំណុចចន្លោះបង្គោលលេខ១៦៩-១៧០ ស្ថិតក្នុងភូមិតាប៉ិប សង្កាត់បាវិត ក្រុងបាវិត ក្នុងបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន ចំណែកឯសង្ស័យដឹងខ្លួន បានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម។
ករណីជួញដូរគ្រឿងញៀនឆ្លងដែន១ករណីនេះ សមត្ថកិច្ចបានបន្តថា ជាលទ្ធផលសមត្ថកិច្ចបាន រឹបអូសវត្ថុតាងរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៨,៥០០.០៨គីឡូក្រាម,ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីទម្ងន់ ១,២៥៦.០៣kg,ថ្នាំញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ ១,០៣៦.០៨kg,ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ៩៥៨.៣៦g, សារធាតុសង្សយ័ជាថ្នាំញៀនដបទឹកពណ៌សចំនួន១០ដប, និងកាបូបស្ពាយពណ៌ខ្មៅ (ដាក់ថ្នាំញៀន០២) ដោយសរុបសារធាតុញៀនចាប់យកទម្ងន់ ១១,៧៣៦.៨៥kg៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕