ថៃបំបែកកំណត់ត្រាមានអ្នកជំងឺកូវីដស្លាប់ប្រចាំថ្ងៃច្រើនបំផុត ថ្ងៃទី១ ឧសភានេះ
អត្ថបទដោយ៖
លន់ សារ៉ាត
នៅថ្ងៃសៅរ៍ ទី១ ឧសភា ២០២១នេះ ថៃបានប្រកាសពីការស្លាប់អ្នកជំងឺកូវីដ១៩ ប្រចាំថ្ងៃដ៏ច្រើនបំផុតពុំធ្លាប់មាន កន្លងមក ក្នុងនោះ មានស្លាប់ដល់ទៅ២១នាក់ នេះបើតាមក្រសួងសុខាភិបាលថៃ។
ប្រភពថា ក្រៅពីស្លាប់២១នាក់ ក៏មានការឆ្លងថ្មី១៨៩១នាក់ផងដែរ ក្នុងពេលដែលថៃកំពុងផ្ទុះរលកទីបីនោះ ជាការផ្ទុះឡើងវិញ ក្រោយពេលជោគជ័យគួរសមក្នុងការគ្រប់គ្រងជំងឺកូវីដ រយៈពេល១ឆ្នាំមកនោះ។
ថៃមានអ្នកឆ្លងសរុបកើនដល់ ៦៧០៤៤នាក់ ចាប់តាំងពីជំងឺនេះបានចាប់ផ្តើមកើតឡើង កាលពីឆ្នាំមុន ខណៈដែលអ្នកស្លាប់កើនដល់២២៤នាក់៕ ប្រភពពី CAN
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ