ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត កំពុងទទួលបានស្បៀងអាហារ

ភ្នំពេញៈរដ្ឋបាលរាជធានី និងកម្លាំងកងទ័ពជើងគោកកំពុងក្នុងមមាញឹកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត។ ការប្រឹងប្រែងមិនខ្លាចនឿយហត់ពីរថ្ងៃជាប់គ្នានេះជាការអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោកក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់ រាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។

មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី0២ ខែឧសភានេះថា នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ២ថ្ងៃជាប់គ្នានេះ អាជ្ញាធររាជធានីសម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត នៅតាមខណ្ឌចំនួន១៣។ អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហការជាមួយកងទ័ពជើងគោកបន្តដឹកជញ្ជូន ស្បៀងអាហារទៅជូនទៅ បងប្អូនប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត។

ជាលទ្ធផល គឺបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រីនៅខណ្ឌមានជ័យចំនូន១២.០០០គ្រួសារ,ពោធិ៍សែនជ័យចំនួន១៤.៧៥០គ្រួសារ,ខណ្ឌសែនសុខ១.៥០០,ខណ្ឌព្រែកព្នៅ ១.០០០គ្រួសារ,ខណ្ឌឬស្សីកែវចំនួន៣.០០០គ្រួសារ, ខណ្ឌជ្រោយចង្វា ១.០០០គ្រួសារ, ខណ្ឌដូនពេញចំនួន៩០០គ្រួសារ, ខណ្ឌ៧មករា ១.៣០០គ្រួសារ, ខណ្ឌទួលគោក ៨០០គ្រួសារ , ខណ្ឌចំការមន ៦០០គ្រួសារ, ខណ្ឌបឹងកេងកង ៦៥០គ្រួសារ, ខណ្ឌច្បារអំពៅចំនួន១.០០០គ្រួសារ និងខណ្ឌកំបូលចំនួន១.៥០០គ្រួសារ។

សូមជម្រាបថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កងកម្លាំង ទ័ពជើងគោកជាង២០០នាក់ និង រថយន្តជាង៦០គ្រឿង ត្រូវបានបញ្ជូនមកចូលរួមជាមួយអាជ្ញាររាជធានីភ្នំពេញ ដើម្បីជួយដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី។ ស្បៀងអាហារដែលយកទៅផ្តល់ជូនប្រជាពលរដ្ឋមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner