ឯកឧត្តបណ្ឌិត ថោង ខុន ឧបត្ថម្ភថវិកា៥ពាន់ដុល្លារដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ដើម្បីជួយសម្រួលការលំបាក និងគាំទ្រដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅដើមឧសភា ឆ្នាំ២០២១នេះ ឯកឧត្តបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានឧបត្ថម្ភថវិកាចំនួន ៥ ពាន់ដុល្លារ ដល់រដ្ឋបាលខេត្តកំពង់ធំ សម្រាប់ជាជំនួយបន្ថែមក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅទូទាំងក្រុង-ស្រុកទាំង ៩ នៃខេត្តកំពង់ធំ។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០ នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៤,៥២០ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៥,៣៦៩ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៩,០៤០ នាក់ និងអ្នកស្លាប់ចំនួន ១០៣ នាក់។ សម្រាប់ខេត្តកំពង់ធំ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៦ នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner