មន្រ្តីជាន់ខ្ពស់អាមេរិកគ្រោងបើកកិច្ចចរចាជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្ដីពីការចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19

អាមេរិក៖ យោងតាមប្រភពពីមន្រ្តីសេតវិមាន២នាក់បានអោយដឹងថា អ្នកសម្របសម្រួលផ្នែកពាណិជ្ជកម្មជាន់ខ្ពស់របស់សហរដ្ឋអាមេរិក នឹងចាប់ផ្ដើមកិច្ចចរចាជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) សំដៅដោះស្រាយបញ្ហាកម្មសិទ្ធិបញ្ញា ដែលកំពុងក្លាយជាឧបសគ្គរារាំងដល់ការចែកចាយវ៉ាក់សាំង COVID-19 នៅជុំវិញពិភពលោក ។
តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai នឹងដឹកនាំកិច្ចចរចាជាមួយអង្គការ WTO ដើម្បីពិភាក្សាគ្នាថាតើត្រូវ ធ្វើដូចម្ដេចទើបអាចលើកលែងប៉ាតង់ ឬកម្មសិទ្ធិបញ្ញាវ៉ាក់សាំង សំដៅបង្កើនការចែកវ៉ាក់សាំង នេះបើតាមនាយកសេនាធិការសេតវិមានលោក Ron Klain ។ លោក Ron Klain បន្ថែមថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នឹងផ្ដល់ព័ត៌មានបន្ថែមជុំវិញបញ្ហានៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ។
បច្ចុប្បន្នសហរដ្ឋអាមេរិករិះគន់ជុំវិញការចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួន ក៏ដូចជាការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងលើកលែងច្បាប់ប៉ាតង់ ដើម្បីអនុញ្ញាតឱ្យប្រទេសក្រីក្រីអាចចាប់ផ្ដើមផលិតវ៉ាក់សាំងដោយខ្លួនឯង ដោយប្រើប្រាស់បច្ចេកវិទ្យា ឬរូបមន្តនៃវ៉ាក់សាំងរបស់ក្រុមហ៊ុនណាមួយ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner