ប៉ាគីស្ថានផ្អាកការធ្វើដំណើររបស់អ្នកដំណើរមកពីអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ តាមរយៈការឆ្លងកាត់ព្រំដែនគោក ដើម្បីទប់ស្កាត់ជំងឺ Covid-19

ប៉ាគីស្ថាន៖ អាជ្ញាធរប៉ាគីស្ថាននឹងបិទខ្ទប់ការហូរចូល នៃក្រុមអ្នកថ្មើរជើងមកពីប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ តាមរយៈការឆ្លងកាត់ច្រកព្រំដែនគោករយៈពេល២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី០៥ ខែឧសភានេះតទៅ ដែលវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ។
មជ្ឈមណ្ឌលបញ្ជា និងប្រតិបត្តិការជាតិរបស់ប្រទេសប៉ាគីស្ថាន (NCOC) បានអោយដឹងថា ការសម្រេចចិត្តខាងលើនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងសម័យប្រជុំពិសេសមួយ ស្តីពីកិច្ចការគ្រប់គ្រងច្រកព្រំដែនគោករបស់មជ្ឈមណ្ឌល (NCOC) កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ។
គួរបញ្ជាក់ថា គោលនយោបាយគ្រប់គ្រងព្រំដែនគោកដែលត្រូវបានកែសម្រួលនេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២០ ខែឧសភាខាងមុខនេះ ហើយនឹងត្រូវអនុវត្តតែចំពោះអ្នកថ្មើរជើងចូល ដោយមិនប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូនទំនិញ ឬពាណិជ្ជកម្មដែលមានស្រាប់នោះទេ ។ ចំនែកឯប្រជាជនប៉ាគីស្ថាននៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ ក៏នឹងត្រូវបានអនុញ្ញាតអោយវិលត្រឡប់មកវិញផងដែរ ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner