កីឡាករ Raheem Sterling អាចជាគោលដៅ របស់ ក្លឹបធំមួយនៅ La-Liga

អត្ថបទដោយ៖
សារ៉ាន ទីងី

បើយោងតាមការសែត Daily Star តារាឆ្នើម Raheem Sterling របស់ក្រុម Manchester City ត្រូវបានក្លឹប Real Madrid ចាប់អារម្មណ៍ក្នុងការយកមកជំនួសកន្លែង Hazard បន្ទាប់ពីមើលឃើញកីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះ មានបញ្ហារបួសញឹកញាប់ពេក

MANCHESTER, ENGLAND – OCTOBER 26: Raheem Sterling of Manchester City celebrates after scoring his team’s first goal during the Premier League match between Manchester City and Aston Villa at Etihad Stadium on October 26, 2019 in Manchester, United Kingdom. (Photo by Michael Regan/Getty Images)

កីឡាករអន្តរជាតិអង់គ្លេស Sterling ត្រូវបានគេរាយការណ៍ថា នៅតែមានភាពសប្បាយរីករាយនៅក្លិបបច្ចុប្បន្នរបស់គាត់ ដោយជួយ Man City ឈរនៅកំពូលតារាងនៃក្របខណ្ឌ Premier League ហើយនៅតែស្ថិតក្នុងការប្រជែងដណ្តើមពានរង្វាន់ Champions League ។ ប៉ុន្តែតាមការសង្កេតមួយរយៈចុងក្រោយនេះភាពលេចធ្លោរបស់ Phil Foden សម្រាប់ក្រុមលោក Pep Guardiola ហាក់ដូចជា​ធ្វើ​ឱ្យ Sterling មិនសូវសំខាន់ដូចពេលមុន ។ Sterling នៅតែបង្ហាញទម្រង់លេងល្អ ដែលរួមចំណែកដល់គ្រាប់បាល់នៅលីគចំនួន ១៥ នៅឆ្នាំនេះ ហើយគាត់បានលេងសម្រាប់ជម្រើសជាតិអង់គ្លេសក្នុងអាជីពទាំងមូលរបស់គាត់ ។

ជាមួយទម្រង់លេងដ៏ល្អរបស់ Sterling បានទាក់ចិត្ត Real Madrid យកមកពង្រឹងក្រុមរបស់ខ្លួន ។ ស្របពេល Sterling ក៏ធ្លាប់ត្រូវបាន Real Madrid ចង់បានជាយូរមកហើយ ខណៈពេលនេះក្រុមស្ដេចសបង្ហាញចំណាប់អារម្មណ៍ជាថ្មី៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner