ភ្ញៀវទេសចរណ៍បន្តការខ្លាច បើទោះបីជាមានការបើកតាមរមណីយដ្ឋានខ្លះក៏ដោយ (Video Inside)

ភ្ញៀវទេសចរណ៍មិនទាន់ហ៊ានចេញធ្វើដំណើរកំសាន្តទេសចរណ៍ ក្នុងប្រទេសនៅឡើយទេ បើទោះបីជាមានការ បើកតាមកន្លែងមួយចំនួនរយៈពេលមួយសប្តាហ៍កន្លងមកនេះយ៉ាងណាក៏ដោយ។ កម្ពុជាបានបន្ធួរបន្ថយការរឹត បន្តឹងតាមរមណីយដ្ឋានទេសចរណ៍ខ្លះដែលមិនមានការគម្រោមកំហែងដោយសារជម្ងឺកូវីដ១៩ ប៉ុន្តែរវាងពីថ្ងៃទី ២៦មេសាដល់២ឧសភា សេចក្តីរាយការណ៍បានបង្ហាញថា ចំនួនភ្ញៀវទេសចរណ៍ មិនមានច្រើនឡើយដោយសារ តែការខ្លាចឆ្លងនឹងវីរុសកូវីដ១៩។

សូមបញ្ជាក់ថាបើទោះបីជាមានសេចក្តីសម្រេចបើកដំណើរការរមណីយដ្ឋាន តាមតំបន់មួយចំនួនក៏ដោយ ប៉ុន្តែរាជធានីភ្នំពេញ, ក្រុងតាខ្មៅ, ក្រុងព្រះសីហនុ, ដែលជាតំបន់ទេសចរណ៍ និងកន្លែងដែលជាធនធានអ្នកទេសចរណ៍ នៅតែបន្តការបិទនិងរឹតបន្តឹងនៅឡើយទេ។

យោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន រយៈពេលជាងមួយសប្តាហ៍រវាងពីថ្ងៃទី២៦ មេសាដល់២ឧសភា ចំនួនភ្ញៀវទេសចរ ធ្វើដំណើរតាមកន្លែងខ្លះនោះ ត្រូវគេកត់សម្គាល់ថាមានចំនួន៨ពាន់៩៦០នាក់តែប៉ុណ្ណោះ ក្នុងនោះភ្ញៀវទេសចរជាតិ ៨ពាន់៧៥៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២០៦ នាក់។

https://www.youtube.com/watch?v=isXSoa7CzTw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner