ពលរដ្ឋជិត១៥ម៉ឺននាក់ បានទទួលអំណោយស្បៀងអាហារពីរដ្ឋបាលរាជធានី (Video Inside)

សកម្មភាពដឹកជញ្ជួនការចែកស្បៀងដល់ពលរដ្ឋក្នុងតំបន់បិទខ្ទប់ក្នុងរាជធានី បាននឹងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម។ យោងតាមរដ្ឋបាលរាជធានី រវាងពីថ្ងៃទី១៩មេសាដល់ថ្ងៃទី២ឧសភាឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន ១៤ម៉ឺន១ពាន់៦០០គ្រួសារ បានទទួលស្បៀងអាហារ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំវិធានការបិទខ្ទប់ បានថ្លែងបញ្ជាក់កាលពីថ្ងៃអាទិត្យកន្លងមកនេះ ថាការដឹកជញ្ជួនស្បៀងដល់ពលរដ្ឋ មានការ រួមសហការពីកម្លាំងកងទ័ពជើងគោក។

សេចក្តីរាយការណ៍បានបង្ហាញថា កម្លាំងកងទ័ពជើងគោក អនុវត្តតាម បទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ព ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង សហការ ជាមួយអាជ្ញាធររាជធានី អាជ្ញាធរខណ្ឌទំាង១៤ ក្នុងការដឹកជញ្ជូនស្បៀងអាហារជូនប្រជាពលរដ្ឋ តាមបណ្តាខណ្ឌ ទំាង១៤ ដែលកំពុងស្ថិតក្នុងការបិទខ្ទប់ ដោយសារតែរាជធានីកំពុងធ្វើយុទ្ធនាការកាត់ផ្តាច់ការចម្លងជម្ងឺកូវិដ១៩។

នៅទន្ទឹមនឹងការដឹកជញ្ជូននិងចែកស្បៀង អភិបាលរាជធានី, អាជ្ញាធរខណ្ឌទំាង១៤ ស្នងការនគរបាលរាជធានី បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ត្រូវគេឃើញ បានចុះល្បាតធ្វើការត្រួតពិនិត្យជាប់ជាប្រចំា តាមគោលដៅនិងចំណុចសំខាន់នានា ជាពិសេស តំបន់ក្រហម ដើម្បីការតាមដានការអនុវត្តច្បាប់របស់កងកម្លាំងមាន សមត្ថកិច្ចនិងការជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបន្ថែមទៀតដើម្បីចូលរួមវិធានការអនាម័យនិងគោលការណ៍ ៣កុំនិង៣ការពារដើម្បីកាត់់ផ្តាច់ឫសគល់ការចម្លងកូវីដ១៩។

https://www.youtube.com/watch?v=NPWSoI3-VaU
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner