ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន៧៧ម៉ឺននាក់, ដូសទី២ បានជាង១លាន២៤ម៉ឺននាក់ (Video Inside)

ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងក្នុងដូសលើកទី១ នៅទូទាំងប្រទេស សរុបមានចំនួនជាង១លាន ៧៧ម៉ឺននាក់ ។ កម្ពុជាគឺជាប្រទេសមួយដែលមានរាជរដ្ឋាភិបាលបានជម្រុញការចាក់វ៉ាក់សាំងខ្លាំងក្លាលើប្រជាពលរដ្ឋ។ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ កម្ពុជាគឺជាប្រទេសក្នុងលំដាប់ទី២បន្ទាប់ពីសឹង្ហបុរីដែលមានសន្ទស្សន៍លឿនជាងគេក្នុងការចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋ។

ក្នុងចំណោមគម្រោងចាក់លើពលរដ្ឋយ៉ាងហោច ចំនួន១០លាននាក់ ពលរដ្ឋកម្ពុជាដែលបានចាក់វ៉ាក់សាំងទាំង២ដូសរួចរាល់ មាន១លាន២៤ម៉ឺននាក់ គឺស្មើនឹង ១២កណ្តក់សញ្ញា២៤ភាគរយ ចំណែលប្រមាណជាង១លាន៧៧ម៉ឺននាក់ទៀត បានចាក់ដូសលើកទី១។

កម្ពុជាបានចាប់ផ្តើមទទួលការចាក់វ៉ាក់ សាំងដំបូងគឺនៅថ្ងៃទី១០ កុម្ភៈឆ្នាំ ២០២១។ វ៉ាក់សាំងដែលកម្ពុជាបាន ទទួលរហូតមកទល់នឹងពេលនេះ មានចំនួនបីប្រភេទ គឺវ៉ាក់សាំងស៊ីណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំង AstraZeneca ដែលមានសរុប៤លាន២ម៉ឺន៤ពាន់ដូស។

https://www.youtube.com/watch?v=IRpLoD9RJhs
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner