រដ្ឋបាលខេត្តកំពត៖ រកឃើញស្រ្តី ២នាក់ កើតជំងឺកូវីដ១៩ នៅថ្ងៃអង្គារិ៍នេះ ប្រពលរដ្ឋដែលជាប់ពាក់ព័ន្ធ សូមប្រញាប់ទៅធ្វើតេស្ត

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃទី៤ ឧសភានេះ បានបង្ហាញនូវអត្តសញ្ញណាអ្នកកើតជំងឺកូវដ១៩ ចំនួនពីរ ឈ្មោះឯម បូផ្ជាអាយុ ៥៣ឆ្នាំ និងម្នាក់ទៀតឈ្មោះប៉ាត ចរិយា អាយុ ២៧ឆ្នាំ ដែលអ្នកទាំងពីរមានទីលំនៅក្នុងភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។

រដ្ឋបាលខេត្តកំពតបានថ្លែងអំពាវនាវដល់ពលរដ្ឋដែលធ្លាប់ប៉ះពាល់ផ្ទាល់និងដោយប្រយោលជាមួយអ្នកទាំងពីរ សូមធ្វើការទាក់ទងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តកំពត និងអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner