ក្រុមគ្រូពេទ្យនៃតំបន់ប្រតិបត្តិការសឹករងកណ្តាលចុះចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ជូនក្រុមគ្រួសារនគរបាល ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅស្រុកកោះធំខេត្តកណ្តាល

ខេត្តកណ្តាល៖ ក្រុមគ្រូពេទ្យ របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលបានចុះចាក់វ៉ាក់ប្រឆាំងនិងមេរោគកូវីដ-១៩ជូដល់ក្រុមគ្រួសារនគរបាលខេត្តកណ្តាល ព្រះសង្ឃ ប្រជាពលរដ្ឋ ប្រភេទស៊ីណូហ្វាម ដូសទី២ នៅទីបញ្ជាការវរ:នគរបាលការពារព្រំដែនលេខ៦០៥ស្ថិតនៅស្រុកកោះធំខេត្តកណ្តាល។

ពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ធ្វើឡើង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ដឹកនាំ ដោយលោកវរៈសេនីយ៍ឯក ម៉ឺង ម៉េងហាន មេបញ្ជាការរង និងជានាយសេនាធិការ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយមានការសម្របសម្រួលនិងសហការល្អពីថ្នាក់ដឹកនាំនៃកងកំលាំងនគរបាល៦០៥ និងអាជ្ញាធរដែនដីផងដែរ។

យោងតាម ការបញ្ជាក់ពីក្រុមការងារចាក់វ៉ាក់សាំងបានឱ្យដឹងថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ជូនក្រុមគ្រួសារនគរបាលខេត្ត ព្រះសង្ឃ និងប្រជា ពលរដ្ឋ នៅទីបញ្ជាការវរ:នគរបាលការពារព្រំដែនលេខ៦០៥ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល បានមកទទួលការចាក់វ៉ាក់សាំង ដូសទី២ ប្រភេទ (ស៊ីណូហ្វាម) បានចំនួន ៨៨២ នាក់ ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner