៣ថ្ងៃនៃការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងតំបន់ក្រហម នៅរាជធានី បានចំនួនជាង១០ម៉ឺននាក់ (Video Inside)

ដំណើរការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងតំបន់ក្រហម បាននិងកំពុងប្រព្រឹត្តទៅតាមគម្រោង ជាមួយនឹងសេចក្តី អំពាវនាវដាស់តឿនសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ចៀសភាពកកកុញនិងការលើកសម្រុកគ្នាចាក់វ៉ាក់សាំង។ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួនជិត៥០ម៉ឺន នាក់ក្នុងតំបន់ប្រឈមហានិភ័យ ជាពិសេសក្នុងតំបន់ក្រហម ចាប់តាំងពីថ្ងៃទី១ឧសភា។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៤ឧសភា តាមរយៈទំព័រហ្វេសប៊ុក បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ស្ថិតនៅក្នុងតំបន់ក្រហមនៃខណ្ឌចំនួន៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌកំបូល សូមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់ របស់អាជ្ញាធរ និងត្រូវចៀសវាងនូវភាពកកកុញ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ ៣កុំ»។

របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ឧសភា កងទ័ពបានចាក់វ៉ាក់ សាំងដូសទី១ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងតំបន់ក្រហមនៃខណ្ឌទាំង៤បានចំនួន១០ម៉ឺន៣៥៧នាក់។ ក្នុងចំណោមនោះ ខណ្ឌមានជ័យ ចាក់បាន២ម៉ឺន១ពាន់៩៣០នាក់, ខណ្ឌដង្កោចាក់បាន ២ម៉ឺន២ពាន់៦៣៤នាក់, ខណ្ឌកំបូល ចាក់បាន ២ម៉ឺន៥៥៨នាក់ និងខណ្ឌពោធិ៍សែនជ័យចាក់បាន ៣ម៉ឺន៥ពាន់២៣៥នាក់។

https://www.youtube.com/watch?v=qHD90MWBn-k
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner