ខេត្តកណ្តាលយកវិទ្យាល័យមួយទៀតជាកន្លែងព្យាបាលកូវីដ១៩ (Video Inside)

ខេត្តកណ្ដាលគ្រោងនឹងយកទីតាំងវិទ្យាល័យមួយកន្លែងទៀត ធ្វើជាមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគ កូវីដ១៩នៅក្រុងតាខ្មៅ។ នៅក្នុងខេត្តកណ្ដាល តួលេខករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ កាន់តែកាន់ឡើង។  នៅថ្ងៃទី៤ឧសភានេះ ការឆ្លងថ្មីក្នុងខេត្តនេះ មាន១៧៥ករណី ដែលនាំឲ្យខេត្តកណ្តាលមានការឆ្លងសរុបចំនួន ១ពាន់៣៨៧ករណីហើយ។

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ នារសៀលថ្ងៃនេះ ចុះពិនិត្យវិទ្យាល័យវឌ្ឍនៈឈូងលាភ ក្នុង សង្កាត់រកាខ្ពស់ ក្នុងក្រុងតាខ្មៅ ដើម្បីរៀបចំជាកន្លែងសម្រាប់ព្យាបាលអ្នកមានផ្ទុកមេរោគកូវីដ-១៩ នៅក្នុង ខេត្តកណ្ដាល។ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវរៀបចំទីកន្លែងនោះឱ្យបានសក្តិ សមជាកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ ដោយត្រូវមានបន្ទប់អនាម័យឱ្យបានត្រឹមត្រូវ និងមាន ផាសុខភាព។

https://www.youtube.com/watch?v=JGc6ix9edao
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner