ខេត្តបន្ទាយមានជ័យ ជាខេត្តទី៧អនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាត (Video Inside)

ខេត្តបន្ទាយមានជ័យ ត្រូវបានកំណត់ជាខេត្តមួយបន្ថែមទៀតក្នុងការអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព។ រហូតមកទល់ពេលនេះ ខេត្តនិងរាជធានីសរុបចំនួន៧ហើយ ដែលជាតំបន់ត្រូវអនុវត្ត កាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

រាជធានីនិងខេត្តទាំង៧ គឺរួមមានភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្តព្រៃវែង, ខេត្តសៀមរាប,ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។ ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី៣ឧសភាឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បានកើនដល់៥៦៥នាក់ ព្យាបាលជាសះស្បើយ មាន ចំនួន៦០នាក់ និងមានករណីស្លាប់ម្នាក់ថែមទៀត។

https://www.youtube.com/watch?v=wqIGewhhrJs
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner