រកឃើញពលករខ្មែរ ៥នាក់ មកពីថៃ ឆ្លងកូវីដ១៩ (Video Inside)

ពលករខ្មែរ៥នាក់ នៅខេត្តបាត់ដំបង ដែលទើបមកពីប្រទេសថៃ ត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ១៩។ សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តថ្ងៃទី៤ឧសភា បានបញ្ចេញអត្តសញ្ញាពលករទាំង៥ដែលរស់នៅភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

យោងតាមកំណត់ហេតុ អ្នកទាំង៥នាក់នោះ បានវិលត្រឡប់ពីប្រទេសថៃ តាមច្រកអូរបីជាន់ ខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី១ឧសភាដោយមានរួមមានអ្នកធ្វើដំណើរជាមួយចំនួន ១៤នាក់។ នៅថ្ងៃទី២ឧសភា អ្នកទាំង៥នាក់ បានធ្វើដំណើរដោយជិះរថយន្តរបស់កងទ័ពពីច្រកអូរបីជាន់ នៃខេត្ត បន្ទាយមានជ័យ ដោយមានអ្នករួមដំណើរ៣០នាក់ មុនបញ្ជូនមកធ្វើចត្តាឡីស័ក នៅស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រុមគ្រូពេទ្យ បាននិងកំពុងស្វែងរកអ្នកដែលពាល់ប៉ះជាមួយអ្នកជំងឺទាំង៥នាក់ និងអំពាវនាវរកអ្នកប៉ះពាល់សូម ប្រញាប់ធ្វើតេស្តនិងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល។

https://www.youtube.com/watch?v=RPmklkE77-w
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner