កំពង់ស្ពឺបញ្ចេញអត្តសញ្ញាណមនុស្ស៦នាក់ឆ្លងកូវីដ១៩ (Video Inside)

ការរកឃើញអ្នកឆ្លងថ្មីចំនួន៦នាក់ ក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ស្ពឺ បានប្រញាប់ឲ្យរដ្ឋបាលខេត្ត បានបញ្ចេញអត្តសញ្ញាណអ្នកឆ្លងទាំងនោះ ដើម្បីស្វែងរកការកាត់ផ្តាច់ឫសគល់ចម្លងវីរុសកូរ៉ូណា។

រដ្ឋបាលខេត្តបានបញ្ជាក់ ថាមនុស្សទាំង៦ដែលមានវិជ្ជមានកូវីដ១៩ ៣នាក់ជាស្ត្រីដែល២នាក់អាយុ៣២និងម្នាក់៣៥ឆ្នាំរស់នៅស្រុក សំរោងទង, កុមារា២នាក់អាយុ៣ឆ្នាំនិង៨ឆ្នាំរស់នៅក្នុងស្រុកបសេដ្ឋ និងកុមារីអាយុ៣ឆ្នាំម្នាក់ទៀតរស់នៅក្នុង ស្រុកឧដុង្គ។

រដ្ឋបាលខេត្ត បានអំពាវនាវដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកឆ្លងទាំង៦នាក់ នោះត្រូវរួសរាន់ទៅយកសំណាក ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ព្រមទាំងដាក់ខ្លួន ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

យោងតាមក្រសួងសុខាភិបាល ខេត្តកំពង់ស្ពឺនៅថ្ងៃនេះ បានរកឃើញ ការឆ្លងថ្មី១៤នាក់ដែលនាំឲ្យការឆ្លងបានកើនសរុប៧៤នាក់ហើយ។ ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលធ្លាប់មាន មនុស្សស្លាប់២នាក់ផងដែរកន្លងមកដោយសារតែជម្ងឺកូវីដ១៩។

https://www.youtube.com/watch?v=CTft75-66N4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner