រដ្ឋបាលខេត្តកំពត ប្រកាសរកឃើញអ្នកឆ្លងថ្មី២នាក់ (Video Inside)
ខេត្តកំពត បានបញ្ចេញអត្តសញ្ញាណមនុស្ស២នាក់ ដែលមានវិជ្ជមានកូវីដ១៩ និងអំពាវនាវរកអ្នកជាប់ពាក់ព័ន្ធដើម្បី ការធ្វើតេស្តនិងធ្វើចត្តាឡីស័ក។ ខេត្តកំពត មានករណីឆ្លងកូវីដ១៩សារុប១០ករណី, ចំណែកការប្រកាសបញ្ចេញ អត្តសញ្ញាណមនុស្ស២នាក់ថ្មីដែលទើបរកឃើញនេះ ត្រូវគេជឿថាទើបនឹងរកឃើញថ្មីរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ មនុស្សទាំង២ដែលទើបរកឃើញការឆ្លងថ្មីនេះ ម្នាក់អាយុ៥៣ឆ្នាំនិងម្នាក់អាយុ២៧ឆ្នាំ ដែលមាន ទីលំនៅ ក្នុងភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។
រដ្ឋបាលខេត្តកំពតបានថ្លែងអំពាវនាវដល់ពលរដ្ឋដែលធ្លាប់ប៉ះពាល់ផ្ទាល់និងដោយប្រយោលជាមួយអ្នកទាំងពីរ សូមធ្វើការទាក់ទងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តកំពត និងអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹម ត្រូវចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។