អ្នកលក់ត្រី២នាក់ប្តីប្រពន្ធ នៅគល់ស្ពានច្បារអំពៅឆ្លងកូវីដ១៩ (Video Inside)
ប្រជាពលរដ្ឋណាដែលធ្លាប់ទៅទិញត្រី ឬមានទំនាក់ទំនងជាមួយអ្នកលក់ត្រីបោះដុំនៅគល់ស្ពានច្បារអំពៅ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៤ឧស ភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ ២នាក់ប្ដីប្រពន្ធ ដ៊េកជាអ្នកលក់ត្រីបោះដុំ នៅជាប់ស្ពានច្បារអំពៅ និងខាងមុខផ្សារច្បារអំពៅ។ អ្នកជំងឺកូវីដ-១៩ទាំង២នាក់ប្ដីប្រពន្ធ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ទី២ រាជធានីភ្នំពេញ ហើយពួកគេបានទៅលក់ត្រីចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣០មេសាឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅទៅទិញត្រី ឬមានទំនាក់ទំនងជាមួយអ្នកលក់ត្រីខាងលើនោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។