គ.ជ.ប ជូនដំណឹងពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ឆ្នាំ២០២១

រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានចេញសេចក្ដីជូនដំណឹង ស្ដីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ឱ្យដឹងថា ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយចាប់ផ្ដើមពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។សម្រាប់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្ស នយោបាយមានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន ២(ពីរ )រូប ភ្នាក់ងារពេញសិទ្ធិ ១(មួយ) រូប និងភ្នាក់ងារបម្រុង ១(មួយ) រូប ដើម្បីសង្កេតមើលការ ការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងសង្កាត់។

ចុះឈ្មោះបោះឆ្នោតនៅតាមពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាង គណបក្សនយោបាយ ដែលទទួលការផ្ទេរសិទ្ធិដាំលាយលក្ខណ៍អក្សរពីប្រធានគណបក្ស នយោបាយ ការផ្ទេរសិទ្ធិនេះ មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុង លិខិតផ្ទេរសិទ្ធិនោះ មានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។ ដោយ៖ម៉ាដេប៉ូ

(សូមអានខ្លឹមសារទាំងស្រុងខាងក្រោម)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner