ចិន​បញ្ជូន​ក្រុម​ជំនាញ​វេជ្ជសាស្ត្រ​ទៅ​ជួយ​ទប់ស្កាត់​កូ​វី​ដ​១​៩​នៅ​ឡាវ​ ​ដែល​កំពុង​ឆ្លង​ខ្លាំងវិញ​

ក្រុម​ជំនាញការ​វេជ្ជសាស្ត្រ​ចិន​ ​នាំមក​ជាមួយនឹង​ស​ម្ភារៈ​បរិ​ក្ខា​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​ត្រូវ​បាន​បញ្ជូន​ទៅដល់​ប្រទេស​ឡាវ​ហើយ​ ​កាលពី​ថ្ងៃ​ទី​៤​ ​ឧសភា​ ​២​០​២​១​ ​ជា​ការ​ទៅដល់​ដើម្បី​ចូលរួម​ជួយ​ឡាវ​ ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​កំពុង​រាតត្បាត​នៅ​ប្រទេស​ឡាវ​។

ឡាវ​កំពុង​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​សហគមន៍​ ​ចាប់តាំង​ពី​ចុងខែ​មេសា​មក​ ​ក្នុង​នោះ​ ​ការ​រក​ឃើញ​ប្រចាំថ្ងៃ​មាន​រាប់​សិប​នាក់​ ​ខ្លះ​មានដល់​ជាង​១​០​០​នាក់​។​ ​ជាក់ស្តែង​ ​កាល​ពីម្សិលមិញ​ ​ឡាវ​បញ្ជាក់​ពី​ចំនួន​ឆ្លង​ថ្មី​ចំនួន​៦​០​នាក់​។​

ឡាវ​គឺជា​ប្រទេស​ស្ងប់ស្ងាត់​កូ​វី​ដ​១​៩​ ​យូរ​មក​ហើយ​ ​ទើប​ផ្ទុះ​ជាថ្មី​នេះ​ ​ហើយ​មកទល់​ពេលនេះ​ ​មិនទាន់​មាន​ករណី​ស្លាប់​ដោយសារ​កូ​វី​ដ​១​៩​ ​នៅឡើយ​ទេ​។​ ​ឡាវ​មាន​អ្នក​កើតជំងឺ​កូ​វី​ដ​១​៩​ ​កើន​ឡើង​ដល់​១​០​២​៦​នាក់​ហើយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner