ភូមិចំនួន ១០ ដែលមានាករឆ្លងជំងឺកូវីដ-១៩ ខ្លាំងជាគេនៅរាជធានីភ្នំពេញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បង្ហាញឈ្មោះភូមិចំនួន១០ដែលមានការឆ្លងជំងឺកូវីដ-១៩ខ្លាំងនៅថ្ងៃនេះ។

ភូមិទាំង១០នោះរួមមាន៖ លំដាប់ទី១ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ, លំដាប់ទី២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ, លំដាប់ទី៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ, លំដាប់ទី៤ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ, លំដាប់ទី៥ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន, លំដាប់ទី៦ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក, លំដាប់ទី៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ, លំដាប់ទី៨ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ, លំដាប់ទី៩ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ និងលំដាប់ទី១០ ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌ ដូនពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើមិនចាំបាច់ កុំឲ្យចេញពីផ្ទះ បើចេញពីផ្ទះត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព។

ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិទាំង១០នោះ ត្រូវយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទាក់ទងទៅលេខ ១១៥។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner