នៅត្រីមាសដំបូងឆ្នាំ២០២១នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Amazon កើនឡើងរហូតដល់ ១០៨.៥ពាន់លានដុល្លារ កើនឡើង៤៤ភាគរយ (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន Amazon បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុបឋមប្រចាំត្រីមាសដំបូងដើមឆ្នាំ២០២១នេះ ដោយប្រាក់ចំណេញដែលខ្លួនទទួលបានលើសពីការរំពឹងទុក ក្នុងនោះប្រាក់ចំណេញភាគច្រើនបានមកពីការទិញម្ហូបអាហារ និងគ្រឿងទេស ។
មូលហេតុដែលធ្វើអោយក្រុមហ៊ុន Amazon កើនឡើងប្រាក់ចំណូលខាងលើនេះ គឺដោយ សារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យអតិថិជនអាមេរិកភាគច្រើនត្រូវសម្ងំនៅក្នុងផ្ទះ ជាពិសេសគឺពួកគេពិបាកក្នុងការចេញទៅខាងក្រៅ ដើម្បីទិញម្ហូបអាហារ និងគ្រឿងទេស ។
សូមរំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ សេវាកម្ម Amazon Prime បានកើនឡើងនូវអ្នកប្រើប្រាស់រហូតដល់២០០លាននាក់ ដែលវាជាផ្នែកមួយជំរុញឲ្យប្រាក់ចំណូលរបស់ក្រុមហ៊ុន Amazon កើនឡើងផងដែរនៅក្នុងត្រីមាសនេះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner