អនុប្រធានក្រុមការងារខេត្តកំពង់ឆ្នាំងបានចុះជួបសំណេះសំណាលនិងសួរសុខទុក្ខដល់ពលករចំនួន 18នាក់ដែលចំណាកស្រុកមកធ្វើការនៅប្រទេសក្រៅ នៅក្នុងស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖ ពលករចំនួន 18នាក់ចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ចិន ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េ ដែលបានវិលត្រឡប់មកស្រុកកំណើតវិញត្រូវបានលោកអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់ត្រឡាច និងចុះជួយឃុំច្រេសនិងជារដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុបានចុះសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយបងប្អូនពលករនៅតាមខ្នងផ្ទះនៅក្នុងឃុំច្រេសស្រុកកំពង់ត្រឡាចចំនួន 18 នាក់ហើយនៅក្នុងនោះផងដែរក្រុមការងារក៏បានអប់រំណែនាំដល់ពលករទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការអនាម័យនិងហូបចុកចំណីអាហារដែលចម្អិនឲ្យបានឆ្អិនល្អហើយនឹងកុំចូលរួមក្នុងពិធីដែលមានមនុស្សច្រើនដើម្បីចូលរួមចំណែកក្នុងការការពារទប់ស្កាត់ជង្ងឺដ៏កាចសាហាវមួយនេះកុំឲ្យកើតមានលើក្រុមគ្រួសារឬសហគមន៍របស់បងប្អូនដែលកំពុងរស់នៅ ហើយត្រូវលាងដៃនឹងទឹកសាប៊ូឬអាកុលសំរាប់ការពារនៅជំងឺ កូវិដ19ជាប្រចាំរៀងរាល់ថ្ងៃ ។  ការចុះសួរសុខទុក្ខនេះធ្វើឡើង នៅថ្ងៃទី 10 ខែមេសាឆ្នាំ 2020។
ឯកឧត្តមញាណ ឡេង បានចែកជូននៅក្រមា ទឹកសាប៊ូអាកុលដល់ពលករទាំង18នាក់ដើម្បីសំរាប់លាងដៃ អនាម័យ និង អំពាវនាវបន្ថែមទៀតថាបើបងប្អូនណាមានការសង្ស័យថាមានកើតជំងឺ កូវិដ19 ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ ឬមណ្ឌលសុខភាពដែលនៅជិតខ្លួនយើងដើម្បីមានចំណាត់ការក្នុងការយកពួកគាត់រស់នៅដោយឡែកឆ្ងាយពីក្រុមគ្រួសារចំនួន 14 ថ្ងៃ។ នៅក្នុងដែរប្អូនប្រុសដែលមានឈ្មោះយ៉ាណា បានណាត អាយុ 37 ឆ្នាំរស់នៅភូមិព្រៃពីស ឃុំចេ្រស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងនិងជាពលករមកពីប្រទេសកូរ៉េបានបញ្ជាក់ឲ្យដឹងថាប្អូនប្រុសបានចេញទៅធ្វើការជាពលករនៅប្រទេសកូរ៉េអស់រយៈ 4 ឆ្នាំ 10 ខែមកហើយប្អូនបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញនិងបានបញ្ជាក់ពីស្ថានភាពជំងឺ កូវិដ19ថា ជាជំងឺដ៏កាចសាហាវមួយដែលបងប្អូនប្រជាពលរដ្ឋតែងតែមានការភ័យខ្លាចកើតជាសកលនៅលើពិភពលោកយើង។ បើទោះជាយ៉ាងណាក្តីប្អូនប្រុសក៏បានបញ្ជាក់ថាសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយល់ដឹងនឹងត្រូវចេះថែរក្សាសុខភាព អនាម័យឲ្យបានល្អនិងនៅឲ្យឆ្ងាយពីគ្នានិងត្រូវសម្អាតលាងដៃនឹងទឹកសាប៊ូឬអាកលជាប្រចាំ។
ហើយប្អូនប្រុសក៏បានបញ្ជាក់បន្តទៀតថាក្នុងការទប់ស្កាត់ការប្រយុទ្ធប្រឆាំងជំងឺ កូវិដ19 នេះសូមបងប្អូនប្រជាពលរដ្ឋមិនត្រូវធ្វើដំណើរពីខេត្តមួយទៅខេត្តមួយគឺជាគោលបំណងដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជានៅប្រទេសផ្សេងៗ៕ …ដោយសុខគឹមសៀន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner