ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣

អត្ថបទដោយ៖
ធី ដា

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាខេត្តពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ ដែលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែម ចំនួនសរុប៦នាក់ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

ពិធីនេះប្រារព្វធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ត ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ ស្ថានប័ណពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ ផងដែរ។

ក្នុងកិច្ចប្រជុំនេះ មានរបៀបវារ:ចំនួន៦ រួមមាន៖ ១- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប។ ៦- បញ្ហាផ្សេងៗ  ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនោះ។ ហើយក្នុងកិច្ចប្រជុំនោះ ក៏បានពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហានានា ដែលកើតមានឡើងជុំវិញការអនុវត្តការងាររបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព អាជ្ញាធរក្រុង-ស្រុក។

ថ្លែងក្នុងអង្គប្រជុំនេះឯកឧត្ត ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានឱ្យដឹងពាក់ព័ន្ធនិងជំងឺឆ្លងកូវិដ’.១៩ នៃភូមិសាស្ត្រក្នុងខេត្តសៀមរាបថា យើងមិនអាចធ្វេសប្រហែសបានឡើយ រហូតមកទល់ពេលនេះ ខេត្តសៀមរាបយើង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងចំនួន៦១នាក់ហើយ បានព្យាបាលជាសះស្បើយចំនួន១៧នាក់ ស្លាប់១នាក់ និង៤៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅឡើយទេ។ ដូច្នេះក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ត្រូវបន្តតាមដាន ស្រាវជ្រាវបន្ថែមទៀត ដើម្បីចាត់វិធានការឆ្លើយតបបន្ទាន់ក្នុងការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner