រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាលអាចនឹងរងនូវការធ្លាក់ភ្លៀងខ្លាំង

អត្ថបទដោយ៖
ធី ដា

យោងតាមគេហទំព័អាកាសធាតុកម្ពុជា CWS នៅល្ងាចថ្ងៃទី៦ឧសភាបានឲ្យដឹងថា យោងតាមការតាមដាននិងព្យាករណ៍ រាជធានីភ្នំពេញ និង ខេត្តកណ្ដាល នឹងកំពុងទទួលរងឥទ្ធិពល (Downpour និង Supercell) ដែលមកពីប្រទេសវៀតណាម កាត់តាម ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល ត្បូងឃ្មុំ កំពង់ចាម។

លក្ខណៈនោះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ជាមួយកម្លាំងភ្លៀងធ្លាក់ (Rain Rate) មានកម្រិត បង្គួរ ទៅ ខ្លាំង ន្លោះពី៨០ទៅ១៤០មីលីម៉ែត្រក្នុងមួយម៉ោង រួមជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ខ្លាំង ដែលអាចបណ្ដាលឱ្យមាន ជំនន់ទឹកភ្លៀងលិចលង់ក្នុងកម្រិតតិចតួចអាចនឹងកើតមានឡើង នៅតាមតំបន់ទំនាប បណ្ដាវិថី និង ផ្លូវទាបៗ មួយចំនួននៃគ្រប់បណ្ដាខណ្ឌទាំងអស់នៃរាជធានីភ្នំពេញ និង ផ្នែកខ្លះនៃខេត្តកណ្ដាល ជាពិសេសក្រុងតាខ្មៅ ក្នុងចន្លោះម៉ោង ៥ ទៅ ៩ ល្ងាចនេះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner