សម្តេចដាក់បញ្ជាអភិបាលខេត្តត្រូវកែតម្រូវសេចក្តីសម្រេចដាក់ចត្តាឡីស័កពលរដ្ឋដោយគ្រាន់តែឆ្លងកាត់ខេត្ត (Video Inside)

ការតម្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃរបស់ខេត្តខ្លះ ដោយគ្រាន់តែមានការធ្វើដំណើរឆ្លងកាត់ ឬលេងកំសាន្តនោះ ត្រូវសម្តចនាយករដ្ឋមន្ត្រីបានប្រៀបប្រដូច នឹងការបង្កើតរដ្ឋ នៅក្នុងរដ្ឋ។ រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ទើបនឹង បានរួចពីការបិទខ្ទប់នៅថ្ងៃទី៦ឧសភានេះ និងសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់នោះ ត្រូវបានអបអរសាទរដោយ ប្រជាពលរដ្ឋ។

សេចក្តីរាយការណ៍បានបង្ហាញថាទន្ទឹមនឹងភាពសប្បាយរីករាយបញ្ចប់ការបិទខ្ទប់នេះ ខេត្តមួយ ចំនួន បានបន្តវិធានការធ្វើចត្តាឡីស័ក១៤ថ្ងៃ ចំពោះពលរដ្ឋណាដែលបានឆ្លងកាត់មកពីខេត្តផ្សេង ដែលសម្តេចនាយករដ្ឋមន្ត្រី បានបញ្ចេញសារសម្លេងមួយនៅថ្ងៃនេះ ចាត់ទុកថាចំណាត់ការរបស់រដ្ឋបាលខេត្តទាំងនោះ ស្មើ នឹងការបិទប្រទេសសាឡើងវិញ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថាសម្តេចគាំទ្រចំពោះការធ្វើចត្តាឡីស័កចំពោះ អ្នកសង្ស័យថាមានហានិភ័យ កូវីដ១៩ ប៉ុន្តែមិនចំពោះទាំងអស់នោះទេ។ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកសេចក្តីសម្រេចរបស់អភិបាល ខេត្តខ្លះជុំវិញការធ្វើចត្តាឡីស័កដល់ពលរដ្ឋដោយការធ្វើដំណើរឆ្លងកាត់ ឬលេងកំសាន្តនោះ គឺជាអំពើជ្រុលហួស និងជាការរំខានសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងជាការសម្លាប់សេដ្ឋកិច្ចខ្លួនឯង។

https://www.youtube.com/watch?v=RR-mDKtHrSw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner