សម្តេចតេជោបញ្ជាក់ការគ្មានឆ្លងកូវីដ១៩ ក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ (Video Inside)

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅថ្ងៃព្រហស្បតិ៍ទី៦ឧសភានេះ និង សម្តេចបានសរសេរបញ្ជាក់ក្នុងបណ្តាញសង្គមហ្វេសប៊ុកថា សម្តេចមិនមានការឆ្លងកូវីដ១៩នោះទេ។ សម្តេចនាយករដ្ឋមន្ត្រី បានតម្រូវផ្តល់សំណាកធ្វើតេស្តនិងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្រោយការវិលត្រឡប់មកពី ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងក្រុងហ្សាកាតានៃប្រទេសឥណ្ឌូណេស៊ីកាលពីយប់ថ្ងៃទី២៤មេសាឆ្នាំ២០២១។

ការធ្វើតេស្តលើរូបសម្តេចក្នុងរយៈពេល១៤ថ្ងៃមកនេះ មានរយៈពេល៤ដង ដើម្បីការបញ្ជាក់ជុំវិញសុខភាពរបស់ សម្តេចក្រោយការវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី ដែលជាដំណើរចេញក្រៅប្រទេសជាលើកដំបូងក្នុងឆ្នាំ ២០២១ក្នុងស្ថានភាពដែលតំបន់និងពិភពលោក កំពុងរងនូវការឆ្លងពីមេរោគកូវីដ១៩និងមេរោគបំប្លែងថ្មីគួរឲ្យ ខ្លាច។

ប្រទេសឥណ្ឌូណេស៊ី ដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាននោះ គឺជាប្រទេសដែលមានការផ្ទុះឆ្លងខ្លាំង និងជាប្រទេសដែលមានការបាត់បង់ជីវិតមនុស្សច្រើនជាងគេបង្អស់ក្នុងចំណោមប្រទេសទាំង១០អាស៊ាន។ 

សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានរសសេរក្នុងហ្វេសប៊ុកបញ្ជាក់ថា ថ្ងៃទី៦ឧសភា គឺជាថ្ងៃ ដែលសម្ដេចបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ សម្តេចបានបន្តថា បន្ទាប់ពីគ្រូពេទ្យយកសំណាក ទៅពិនិត្យចុងក្រោយរួច បានបញ្ជាក់ថា សម្ដេចពុំមានកូវីដ-១៩នោះឡើយ។

https://www.youtube.com/watch?v=mFKv0kw6u1s
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner