ថៃបន្តឈានមុខគេ លើការនាំផ្លែធូរ៉េនទៅចិន

ធូរ៉េនរបស់ប្រទេសថៃនៅតែកាន់កាប់ចំណែកទីផ្សារ នៅប្រទេសចិនធំជាងគេ នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២១ នេះបើតាមរបាយការណ៍ ចេញផ្សាយ ថ្មីៗនេះ។

៣ខែដំបូង នៃឆ្នាំ២០២១ ថៃបាននាំចេញធូរ៉េនជាង ១៨៦លានដុល្លារអាមេរិក ទៅកាន់ទីផ្សារចិន កើនឡើង ១៤% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ថៃបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានផ្តល់អត្ថប្រយោជន៍ច្រើនដល់ ប្រទេសថៃ នៅក្នុងការចាប់យកចំណែកទីផ្សារអន្តរជាតិ ហើយក្នុងឱកាសនេះ ថៃ ក៏បានពង្រឹងការនាំចេញធូរ៉េនរបស់ខ្លួន ទៅកាន់ទីផ្សារចិន។

ពន្ធលើការនាំចូលធូរ៉េនថៃ ត្រូវបានលើកលែងនៅក្នុងប្រទេសចិន អូស្រ្តាលី នូវែលសេឡង់ ជប៉ុន ឥណ្ឌា ឈីលី និងប៉េរូ។ នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ថៃក៏នាំទៅវៀតណាមដែរ ទំហំ១០លានដុល្លារ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner