ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៩នាក់ (Video Inside)

រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសការរកឃើញថ្មី និងការបង្ហាញអត្តសញ្ញាណ អ្នកមានវិជ្ជមានកូវីដ១៩ចំនួន៩ នាក់បន្ថែមទៀតនៅថ្ងៃនេះ។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមថ្ងៃទី៧ឧសភា បានរៀបរាប់ អ្នកមានវិជ្ជមានទាំងនោះ គឺនៅស្រុកចំការលើមានចំនួន២នាក់, ស្រុកស្រីសន្ធរចំនួន៦នាក់, និងស្រុកកងមាស ម្នាក់។ អ្នកកើតជំងឺកូវីដ១៩ទាំង៩នាក់ គឺជាពលរដ្ឋមានអាយុចន្លោះពី២ទៅ៥៣ឆ្នាំ។

រដ្ឋបាលខេត្តបានបន្តថា គេបានបញ្ជូនអ្នកជំងឺទាំង៩នាក់នេះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្ដស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល។  រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវ រកអ្នកពាក់ព័ន្ធនឹងករណីឆ្លងទាំង៩នាក់ថ្ងៃនេះ សូមទៅពិនិត្យសុខភាព និងផ្តល់សំណាក ឬត្រូវរាយការណ៍ ជូន អាជ្ញាធរមូលដ្ឋានជាបន្ទាន់ ។

https://www.youtube.com/watch?v=_JKcfKyMbRw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner