រដ្ឋបាលខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងថ្មី៤២នាក់ (Video Inside)

រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសរកឃើញអ្នកឆ្លងថ្មី៤២នាក់ និងបានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ ទាំងនោះដើម្បីស្វែងរកការផ្តាច់ឫសគល់ចម្លង។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅ ថ្ងៃទី០៧ ឧសភា មនុស្សវិជ្ជមានកូវីដ១៩ ទាំងចំនួន៤២នាក់ ដែលទើបរកឃើញឆ្លងថ្មី២៤ម៉ោងចុងក្រោយនេះ រួមមាន អាជីវករផ្សារនិងក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធ។ អ្នកកើតជំងឺកូវីដ១៩ ទាំង៤២នាក់គឺជាអ្នកដែលរស់នៅ សង្កាត់លេខ៤, សង្កាត់លេខ១, សង្កាត់លេខ២, និងសង្កាត់លេខ៣ ក្នុងក្រុងព្រះសីហនុ។

រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នក កើត ជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅវេទិកា ៧មករា និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

https://www.youtube.com/watch?v=B3tP7J2c5dM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner