ក្រោយទទួលស្គាល់! WHO នឹងយកកាដូវ៉ាក់សាំង១០លានដូសពីចិនទៅចែកចាយហើយ

គិតត្រឹមថ្ងៃពុធសប្តាហ៍មុន វ៉ាក់សាំងចិនច្រើនជាង១.១ពាន់លានដូសត្រូវបានចែកចាយទៅចាក់ជូនពលរដ្ឋទូទាំងពិភពលោក ប៉ុន្តែជាង៨០ភាគរយ គឺនៅប្រទេសចំណូលខ្ពស់ និង ចំណូលមធ្យមកម្រិតខ្ពស់ ខណៈតែ០.៣ភាគរយ នៅក្នុងប្រទេសចំណូលទាប នេះបើតាមអគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros ។

ជាមួយនឹងការប្រកាសដោយអង្គការសុខភាពពិភពលោក ឲ្យប្រើវ៉ាក់សាំងចិន ស៊ីណូហ្វាម ជាបន្ទាន់ កាលពីម្សិលមិញនោះ មានការរំពឹងថា នឹងមានការពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ដល់បណ្តាប្រទេសក្រីក្រ និងប្រទេសមានចំណូលមធ្យម តាមរយៈការទិញ ឬ ការទទួលបាន Free ជាដើម ។

ក៏ជួនពេលដែលភាគីចិនគ្រោងផលិតស៊ីណូហ្វាម កើនពី១ពាន់ ឲ្យដល់៣ពាន់លានដូស។

ម្យ៉ាងទៀត ចិននៅតែរក្សាការសម្រេចចិត្តក្នុងការផ្តល់វ៉ាក់សាំងមិនគិតថ្លៃ ១០លានដូស ជូនកម្មវិធីកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ទៅឲ្យបណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner