កូវីដ១៩៖ ឡាវផ្តើមមានមនុស្សស្លាប់ហើយ ក្រោយផ្ទុះសហគម ប៉ុន្មានថ្ងៃនេះ
អត្ថបទដោយ៖
លន់ សារ៉ាត
ក្រសួងសុខាភិបាលឡាវ នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១នេះបានរាយការណ៍ពីករណីអ្នកស្លាប់ដំបូងគេបំផុតដោយសារ COVID-19 នៅក្នុងប្រទេស ពោលជាការស្លាប់ក្រោយផ្ទុះសហគមខ្លាំង ថ្មីៗនេះ។
ក្រសួងសុខាភិបាលឡាវថា អ្នកស្លាប់ជនគឺជាស្ត្រី មានអាយុ ៥៣ឆ្នាំ ដែលបានចូលសម្រាកព្យាបាល COVID-19 នៅឯមន្ទីរពេទ្យមួយ ក្នុងទីក្រុងវៀងច័ន្ទ ចាប់តាំងពីថ្ងៃទី៣០ ខែមេសាមក។
ក្រសួងសុខាភិបាលឡាវ នៅថ្ងៃអាទិត្យនេះដែរក៏បានប្រកាសពីគាររកឃើញអ្នកឆ្លង ៦៩នាក់បន្ថែមទៀត ផងដែរនាំឱ្យអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសកើនដល់ ១៣០២នាក់ និងជាសះស្បើយឡើងវិញ ២៣២នាក់។
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ